ខេត្តសៀមរាប៖លោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគងនឹងលោក ប៉ុកលាបភី អនុប្រធាន បានដឹកនាំសមាជិក សមាជិកា បានចុះចែកអំណោយ ដល់ពលរដ្ឋ ចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាត។
ការចុះចែកអំណោយដល់ពលរដ្ឋ ចំនួន២គ្រួសារ នេះធ្វើឡើង នៅសាលាឃុំបល្ល័ង្កស្រុកប្រាសាទបាគង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ តាមការណែនាំរបស់ លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តសៀមរាប។
អំណោយប្រគល់ជូនមួយគ្រួសារទទួលបាន៖
⁃ អង្ករ២៥គីឡូ
⁃ ទឹកសុទ្ធ ៥យួរ
⁃ មី ១កេស
⁃ ត្រីខ ១យួរ
⁃ ទឹកត្រី១យួរ
⁃ ទឹកសុីអុីវ ១យួរ
⁃ ប្រេងឆា១ដប
⁃ ថវិកា ៤មុឺនរៀល
ក្នុងឱកាសផ្ដល់អំណោយ លោក ងួន មាន បានមានមតិសំណេះសំណាល ក៏ដូចជាផ្តាំផ្ញេីដល់ក្រុមគ្រួសារទាំងពីរ អោយថែរក្សាសុខភាព និង សូមមេត្តាចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
នៅព្រឹកមិញនេះដែរ លោក ស៊ន តុលា តំណាង លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកពួក ក៏បានចូលរួមរំលែកទុក្ខគ្រួសារនៃសព ឧបាសក ឡុង ផុន អាយុ៧១ឆ្នាំ ស្ថិតនៅភូមិកោះជីវាំង ឃុំ ព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានទទួលមរណភាព ដោយជរាពាធ
ត្រូវជា អ៊ុំ របស់ លោក ស៊ន តុលា សមាជិកសកម្ម នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកពួក។ ក្នុងឱកាសចូលរួមរំលែកទុក្ខគ្រួសារសពខាងលើនេះដែរក៏
បាននាំយកថវិកា ចំនួន ៥៦០,០០០រៀល (ហាសិបប្រាំមួយម៉ឺនរៀល) ជូនដល់គ្រួសារសពផងដែរ៕SRP

