អភិបាលខេត្តកំពង់ចាម​ អំពាវនាវដល់ពលរដ្ឋ ត្រូវ​អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ»

0

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវ​អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។ លេីសពីនេះ​ចំពោះ​អ្នកដែលពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យ​ទាក់ទង​នឹងអ្នក​វិជ្ជមាន​កូវីដ​-១៩ សូម​អញ្ជើញ​ទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ប្រសិនបេីមាន​បញ្ហា​សុខភាព​ ដូចជា ក្អកមានស្លេស ក្តៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច​ គឺត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរមូលដ្ឋានជាបន្ទាន់​ផងដែរ​។

លោកក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ​ ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ ​បន្តការគ្រប់គ្រង​​ចំពោះ​អ្នក​ដែល​សង្ស័យ​ ​សំខាន់​​ផ្តោតទៅ​លើ​កម្មករ​កម្មការិនី​ ពិសេស​​ត្រូវ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ពោលគឺ​​ត្រូវ​នាំ​គាត់​ទៅយក​សំណាក​ ហេីយ​ត្រូវ​ពិនិត្យ​ដោយ​ឧបករណ៍​ពិសេស​​ជាបន្ទាន់​ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា​ ក្នុង​ករណី​វិជ្ជមាន​កូវីដ​-១៩​។
លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស
ចុះពិនិត្យមណ្ឌល​ចត្តាឡីសក័​ស្រុកព្រៃឈរ និង​ស្ថានភាពបិទខ្ទប់ផ្ទះធ្វេីចត្តាឡីស័ក នៅស្រុកជើងព្រៃ​ និងស្រុកបាធាយ នៅព្រឹកមិញនេះ។ សូមជម្រាបថា នៅព្រឹកមិញនេះដែរ លោកអ៊ុន ចាន់ដា ក៏បានប្រគល់រថយន្តបែនដឹកសំរាម ១គ្រឿង​ ចំណុះ ៥តោន ដែលជាអំណោយ របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុង​មូលដ្ឋាន​ផងដែរ​៕SRP