សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ បានជួបពិភាក្សាការងារ មនុស្សធម៌ ជាមួយអាជ្ញាធរ

0

ខេត្តសៀមរាប៖លោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ រួមជាមួយ លោកអនុប្រធាន និង សមាជិក​ សមាជិកា នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២១នេះ ” បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ លោក ប៉ាន់ សារេត សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក។

គោលបំណង របស់ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាស្រុកក្រឡាញ់ គឺដើម្បីកិច្ចពិភាក្សា អំពីសកម្មភាព ការងារមនុស្សធម៌ របស់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ និង កិច្ចសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកក្រឡាញ់៕SRP