រថយន្ត២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៤នាក់

0

ខេត្តត្បូងឃ្មំុ៖រថយន្តចំនួន២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៤នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២៣និង១០នាទី លេីផ្លូវលេខ៧៣ ចន្លោះគីឡូម៉ែត្រ៤៣/៤៤ ស្ថិតក្នុងភូមិថ្នល់កែង ឃំុសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មំុ។

នគរបាលស្រុកតំបែរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍នេះភាគីទី១ រថយន្តម៉ាក ហ៊ីយន់ដាយវេអង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0657 និងកន្ទុយរថយន្ត ស្លាកលេខ ព្រះសីហនុ 4A-2905 ពីត្បូងទៅជេីង បេីកបរដោយឈ្មោះ ឡេង ខ្លុយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ភូមិស្ទឹងរាង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ( ស្លាប់នៅនឹងកន្លែងកេីតហេតុ ) និងអ្នករួមដំណេីរម្នាក់ ឈ្មោះ រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ(រងរបួសស្រាល)។

ចំណែកភាគីទី២ រថយន្តម៉ាក ហាន់ដាយ លីបឺរ៉ូ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2A-8244 ពីជេីងទៅត្បូង បេីកបរដោយឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្កក្រចេះ (របួសបាក់ដៃខាងស្តាំ) និងអ្នករួមដំណេីរ៣នាក់៖
ទី១- ស៊ិន សាន់ ភេទប្រុស អាយុ៤១ឆ្នាំ (របួសស្រាល) រស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ទី២- យ៉ស់ សុភ័ក្រ អាយុ១៩ឆ្នាំ (របួសស្រាល) រស់នៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ទី៣- មិនស្គាល់ឈ្មោះ។

នគរបាលបានបញ្ជាក់ថាករណីនេះរថយន្តទាំងពីរខូចខាតកម្រិតធ្ងន់វត្ថុតាងទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតំបែរ។ មូលហេតុ:ប្រេីប្រាស់់ល្បឿន៕SRP