លោកយាយចាស់ជរា គ្មានទីពឹង រស់សំយ៉ាបផ្ទះរបស់គេ ទទួលបានអំណោយពី ចលនាយុវជន«ក្រុម១៥៧» ស្រុកបាគង

0

ខេត្តសៀមរាប៖លោកយាយចាស់ជរាម្នាក់ គ្មានទីពឹង រស់នៅនឹង សំយ៉ាបផ្ទះរបស់គេ បណ្តោះអាសន្ន ដែលស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានអំណោយ ពីលោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគង និងដឹកនាំសមាជិក។

អំណោយដែលប្រគល់ជូនរួមមាន៖
⁃ អង្ករ ៥០ គីឡូក្រាម
⁃ មី ម៉ាម៉ា ១កេស
⁃ ត្រីខ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ទឹកស៊ីអ៉ីវ ១យួរ
⁃ ប្រេងឆា ១ដប
⁃ ស្ករស ១គីឡូក្រាម
⁃ ប៊ីចេង កន្លះគីឡូ
⁃ អំបិល ១គឺឡូ
⁃ ទឹកសុទ្ធ៤យួរ
⁃ ខ្ទឹម កន្លះគីឡូ
⁃ ថវិកា ១២មុឺនរៀល។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ងួន មាន បានមានមតិផ្តាំផ្ញេី ដល់លោកយាយ សូមឲ្យថែរក្សា សុខភាព និង រក្សាអនាម័យ ដោយត្រូវចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេច (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីជំងឺ កូវីដ-១៩។

នៅថ្ងៃនេះដែរ លោក មាស ផានិត ប្រធានផ្នែកបុគ្គលិក សហការណ៍ជាមួយ លោក ថាញ់ រ៉ូ អនុប្រធានចលនាយុវជនកម្ពុជា(ក.១៥៧) ស្រុកក្រឡាញ់ បានប្រគល់ថវិកា 1,080,000.00រៀល (១លាន៨ម៉ីន រៀល) ជូនដល់គ្រួសារសព លោក ឡាំង ពៅ ដែលត្រូវជា ឪពុកក្មេក លោក រើន រួម សមាជិក សមាគមចលនាយុវជនកម្ពុជា(ក១៥៧)ស្រុកក្រឡាញ់ ដែលបានទទួលមរណ:ភាព ដោយជរាពាធ៕SRP