អគ្គីភ័យ លេបត្របាក់ កុដិនៅវត្តភ្នំក្រោម ទាំងស្រុង

0

ខេត្តសៀមរាប៖កុដិ១ខ្នងនិងសម្ភារមួយចំនួន នៅវត្តភ្នំក្រោម ត្រូវបានអគ្គីភ័យ លេបត្របាក់ទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅព្រឹកមិញនេះនៅត្រង់ចំណុចវត្ត ព្រះព្រហ្មភ្នំរំចង់ ក្រឡះវិលវង្ស សុវណ្ណបុប្ផា គិរីចុងកោះ ជម្ពូព្រឹក្សា (ហៅវត្តខ្នងភ្នំក្រោម) ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

មន្ត្រីប៉ូលិសក្រុងសៀមរាបបានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្ដាលឱ្យ កុដិព្រះសង្ឃ០១ខ្នងទំហំ៤×៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីឆេះទាំងស្រុង រួមជាមួយរថយន្តកែច្នៃ០១គ្រឿង ម៉ូតូ០១គ្រឿង ម៉ាស៊ីនភ្លើង០១គ្រឿង នឹងសម្ភារផ្សេងៗមួយចំនួន។

មន្ត្រីប៉ូលិសបានបន្តថាមូលហេតុអគ្គីភ័យនេះ
បណ្តាលមកពីទុស្សេខ្សែភ្លើង។ ទោះជាយ៉ាងណា ដោយសារវត្តភ្នំក្រោមមានកម្ពស់ខ្ពស់ពេក ទើបរថយន្តពន្លត់អគ្គិភ័យមិនអាចឡើងរួច ហើយពលរដ្ឋនិងសមត្ថកិច្ចបានសហការ ជួយពន្លត់មិនឱ្យរាលដាលបន្ត៕SRP