ខេត្តបាត់ដំបង៖ទីតាំងភ្នាល់ល្បែងទឹកភ្លៀងនៅចំណុចក្រោយផ្សារភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបាននគរបាលបង្ក្រាប។ ការបង្រ្កាបធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។
សមត្ថកិច្ចបានឲ្យដឹងថាការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ជាមេល្បែងផងដែរ។
ក្នុងប្រតិបត្តិការនេះដកហូតវត្ថុតាង រួមមាន ៖
- ឧបករណ៍ កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀង ០១
- វិទ្យុ ទាក់ទង ចំនួន ០៣ គ្រឿង
- រថយន្ត ម៉ាក TOYOTA RUSH ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY 1982 ០១ គគ្រឿង។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងជំនាញបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

