សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ៧០គ្រួសារ នៅស្រុកកងមាស

0

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧០គ្រួសារ មកពីឃុំព្រែកកុយ ឃុំរាយប៉ាយ និងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធានកាកបាទក្រហមកម្ពុជា។

ការទទួលបានអំណោយនៅព្រឹកថ្ងៃទី១៨ មិញនេះ តាមរយ:លោកអ៊ុន ចាន់ដា ភិបាលខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងនូវការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពបងប្អូនកំពុងតែរងការលំបាកដោយការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩។ លោកអ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក បានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា។

អភិបាលខេត្ត ក៏បាន សំណូមពរ ដល់ប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ត្រូវ ខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ បង្កើនការ ការពារខ្លួន ឲ្យជៀសផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

គួរ បញ្ជាក់ ថា អំណោយដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ, ត្រីខ ១០កំប៉ុង , ឃីត ១ និង អាវយឺត ២ ។ ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតនៃការខូចខាតផងដែរ ៕SRP