បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

ខេត្តបណ្ឌលគិរី៖បើទោះបីជាអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធបានប្រឹងប្រែងទប់ស្កាត់បទល្មើសព្រៃឈើ យ៉ាងណាក៏ដោយ ក៏ឈ្មួញមួយចំនួននៅតែអាចធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើបានដដែល។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើនៅក្នុងខេត្តមណ្ឌលគិរី មានឈ្មួញជាច្រើននាក់កំពុងធ្វើសកម្មភាព ដោយមិនខ្លាចញញើតទៅនឹងការទប់ស្កាត់បង្ក្រាបពីសំណាក់អាជ្ញាធរជំនាញពាក់ព័ន្ធនោះទេ។ ប្រការដែលឈ្មួញមិនខ្លាចទៅនឹងមុខរបររកស៊ីដឹកជញ្ជូនឈើនេះ ទំនងពួកគេត្រូវរូវគ្នាជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ កម្លាំងអាវុធហត្ថ សហការជាមួយមេព្រៃ ចុះប្រមូលឈើបានជាច្រើនម៉ែត្រគូប ជារបស់រិទ្ធ នៅចំណុចភូមិពូលូង សង្កាត់មនោរម្យ ក្រុងមនោរម្យ ខេត្ដមណ្ឌលគិរី។
ប្រភពបានរាយការណ៍ថាការរឹបអូសឈើខាងលើប្រមូលបានគំនរឈើ ជាច្រើនដែលឈ្មួញយកមកលាក់ទុក មានចំនួន១២ដុំ ហើយមានមុខ៤០ មុខ៥០ ប្រវែងឈើ ៣ម៉ែត្រទៅ ៣ម៉ែត្រ ខ្លះជាប្រភេទឈើសុក្រំ។​
បច្ចុប្បន្នវត្ថុតាង ត្រូវបានសមត្ថកិច្ច
យកទៅរក្សាទុក នៅរដ្ឋបាលព្រៃឈើក្រុងមនោរម្យងមនោរម្យ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP