ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦៥គ្រួសារ នៅ២ទីតាំងផ្សេងគ្នា ក្នុងស្រុកមេមត់ បានទទួលមនុស្សធម៌សាខាកាកបាទក្រហមខេត្ត។
ការទទួលបានអំណោយ នៅថ្ងៃទី១៥ ខែឧសភា ម្សិលមិញ ដោយលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត ចុះចែកដោយផ្ទាល់។
លោកជាម ច័ន្ទសោភ័ណ បានណែនាំដល់អាជ្ញាធរត្រូវក្តាប់ឲ្យជាប់នូវរាល់ជនរងគ្រោះ ជនងាយរងគ្រោះ និងពលរដ្ឋក្រីក្រដោយសារកូវីដ-១៩ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិកា ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។
បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ចំពោះអំណោយដែលផ្តល់ជូនទាំង១៦៥គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាចំនួន ៥មុឺនរៀលផងដែរ ៕SRP

