ខេត្តសៀមរាប៖ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាស្រុកចំនួន៣ នៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២១ នេះ បានចុះសំណេះសំណាលនិងចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅផ្សេងៗគ្នា។



គោលដៅទី០១
លោក ទេព ពិទូរ្យ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកស្រីស្នំ បានដឹកនាំសមាជិក និងសប្បុរសជន នាំយកជំនួយជាសម្ភារប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលលស្រុកស្រីស្នំ កងកម្លាំងឈរជើងត្រួតពិនិត្យតាមព្រំប្រទល់ និងអំណោយដល់ជូនដល់គ្រួសារក្រីក្រ ដោយមានការចូលរួមពីសមាជិក ស.ស.យ.ក និងអាជ្ញាធរស្រុក។
អំណោយដែលត្រូវប្រគល់ជូនលោកអភិបាលស្រុករួមមាន៖
⁃ អាកុល ចំនួន ៣០លីត្រ
⁃ ម៉ាសចំនួន ៥០០ ម៉ាស
⁃ ទឹកសុទ្ធចំណុះ៥០០មីលីម៉ីត ចំនួន ២០កេស
⁃ មីចំនួន៥កេស
អំណោយជូនដល់កងកម្លាំងឈរជើង២គោលដៅ រួមមាន៖
– អាកុលចំនួន៣០លីត្រ
– ម៉ាសចំនួន៥០០ម៉ាស
– ទឹកសុទ្ធចំណុះ៥០០មីលីម៉ីតចំនួន៣០យួរ
– ទឹកផ្លែឈើចំនួន៥កេស
– មីចំនួន៣កេស
+ អំណោយជូនដល់គ្រួសារក្រីក្រចំនួន៨គ្រួសារ រួមមាន៖
– អង្ករចំនួន២០គីឡូ
– មី១កេស
– ត្រីខ១យួរ
– ទឹកត្រី១យួរ
– ទឹកស៊ីអ៊ីវ១យួរ
– ប្រេងឆា១ដប
– ស្ករ១គីឡូ
– អំបិល១គីឡូ
– ប៊ីចេង១គីឡូ
– ថវិការចំនួន២០,០០០រៀល


ទី២
លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកវ៉ារិន នឹងលោក សន សុខហេង ប្រធានទំនាក់ទំនងសាធារណៈ ថ្នាក់ខេត្តបានដឹកនាំសមាជិក សមាជិកា នាំយកអំណោយមួយចំនួនសម្រាប់ប្រើប្រាស់យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលស្រុកវ៉ារិន នឹងអធិការនគរបាលស្រុកវ៉ារិន ដោយមានការចូលរួមពី លោក ប៊ុត វិបុល ប្រធាន ស.ស.យ.ក ស្រុកព្រមទាំងសមាជិក ផងដែរ។
អំណោយដែលត្រូវប្រគល់ជូនរដ្ឋបាលស្រុករួមមាន៖
_អាកុល ២០ លីត្រ
_ម៉ាសចំនួន ៥០០ ម៉ាស
_ទឹកបរិសុទ្ធ៣៥យួ+៥កេស
_ពងមាន់ចំនួន ១៥០ គ្រាប់
_មីម៉ាម៉ា ៥កេស
អំណោយដែលត្រូវប្រគល់ជូនរអធិការស្រុករួមមាន៖
_អាកុល ២០ លីត្រ
_ម៉ាសចំនួន ៥០០ ម៉ាស
_ទឹកបរិសុទ្ធ ៣៥យួ+៥កេស
_ពងមាន់ចំនួន ១៥០ គ្រាប់
_មីម៉ាម៉ា ៥កេស
ទី៣
លោក ចែម ចន្ថា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក សមាជិកា បាននាំយកអំណោយប្រគល់ជូន លោកតាំង លីហេង អធិការនគរបាលស្រុកជីក្រែង សម្រាប់សម្រួលការងារចរាចរណ៍ផ្សេងៗ។
អំណោយដែលប្រគល់ជូនរួមមាន៖
-បារ៉ាស់ ចរាចរណ៍ចំនួន ៧ ផ្ទាំង
-ដំបងភ្លើងចរាចរណ៍ ចំនួន១០ដំបង
– ថ្ម សម្រាប់ដាក់ដំបងភ្លើងចរាចរណ៍ចំនួន២០ដុំ។ ក្នុងឱកាសនេះដែរ លោកប្រធានសាខាទាំង៣ស្រុក បានមានមតិសំណេះសំណាល និងផ្ដាំផ្ញើសូមឲ្យចូលរួមអនុវត្តតាមប្រសាសន៍របស់ សម្តេច (៣ការពារ ៣កុំ) ឲ្យបាន ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕SRP

