ខេត្តសៀមរាប៖ការឈូសឆាយដីព្រៃជាច្រើនហិកតានៅក្នុងភូមិសាស្រ្តស្រុកស្វាយលើ មានការសង្ស័យថា ករណីនេះអាចមានការឃុបឃិតគ្នាជាប្រព័ន្ធ។
ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងឈូសឆាយដីព្រៃ ស្ថិតនៅ(ខាងក្រោយស្នាក់ការ បរិស្ថាន អូរថ្មដាប់) ក្នុងស្រុកស្វាយលើខេត្តសៀមរាប។
ទោះជាយ៉ាងណាពាក់ព័ន្ធករណីឈូសឆាយដីព្រៃនេះ អាជ្ញាធរស្រុកស្វាយលើ បានចាប់អេស្កាចំនួន២គ្រឿងដែលកំពុងធ្វើសកម្មភាព
ឈូសឆាយព្រៃជាក់ស្ដែង។
ការចាប់គ្រឿងចក្រចំនួន២គ្រឿងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍បន្តថាការឈូសឆយនេះធ្វើឡើងជិត១សប្តាហ៍មកហើយ ដោយអស់ផ្ទៃដីព្រៃជាច្រើនហិកតា។ ក្នុងនោះបណ្ដាលឲ្យខូចខាតមានដើមឈើធ្នង់និងដើមឈើលេខ២ជាច្រើនដើមត្រូវបានផ្តួលរលំ ហើយថ្មភក់ជាច្រើនផ្ទាំងត្រូវបានគេឈូសចោល។ ប្រភពបានបន្តថា ថៅកែដែលឲ្យគ្រឿងចក្រឈូសឆាយដីព្រៃខាងលើ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ លោកម៉ែន វុទ្ធី បានប្រាប់អ្នកសារព័ត៌មានថា ករណីនេះ ក្រុមសមត្ថកិច្ច ចុះពិនិត្យតីតាំងខាងលើ និងដកហូតយកអេស្ការ ចំនួន២គ្រឿងយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ រង់ចាំចំណាត់ការបន្តទៀត។លោកថា ខាងលោកកំពុងនៅរង់ចាំម្ចាស់ដីយកប្លង់ដីដែលគេអះអាងថា មានប្លង់ត្រឹមត្រូវដើម្បីពិនិត្យទាំងអស់គ្នា៕SRP

