ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ត្រូវបានផ្លាស់ប្ដូរមកជាអធិការនគរបាលក្រុងបាត់ដំបង ជំនួសលោកឆាង វណ្ណឆៃ ដែលត្រូវផ្លាស់ប្ដូរទៅជានាយការិយាល័យសន្តិសុខផ្ទៃក្នុង។ នេះបើយោងតាមសេចក្ដីប្រកាសតែងតាំងមុខតំណែង បានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ដែលបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកនេះ៕SRP

