លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ សង្គមនិងភាពរីករាយ

លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ សង្គមនិងភាពរីករាយ

ខេត្តសៀមរាប៖លោក សឿន តុលាស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បាន និពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា៖«សង្គមនិងភាពរីករាយ»។

លោកលោក សឿន តុលា បានសរសេរថា៖ ជាទូទៅ គ្រប់ប្រទេសទាំងអស់ក្នុងលោកយើងនេះ នៅពេល ដែលពួកគេ និយាយអំពីសង្គម ក្នុងប្រទេសដែលពួកគេរស់នៅ មានរឿងពីរកើតឡើង

” ការនិយាយធ្វើឲ្យ ស្មុគស្មាញក្នុងចិត្ត និងការនិយាយ ធ្វើឱ្យមានកម្លាំងចិត្ត”

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ” ភាពសប្បាយចិត្ត ឬ សុភមង្គល គឺកើតចេញពីជម្រើស ដូច្នេះហើយ យើងត្រូវតែជ្រើសរើសដោយប្រយ័ត្នប្រយែង” ពីព្រោះ

សុភមង្គល មិនអាចកើតឡើងដោយការពឹងផ្អែក លើនរណាម្នាក់ ឬអ្វីមួយបានដោយ ទាំងស្រុងបានឡើយ” ប៉ុន្តែ ប្រសិនបើ យើង ចង់អោយសង្គម កែប្រែ ទៅតាមអ្វីដែលយើងចង់បាន យើងនឹងដាក់គំនិតអវិជ្ជមាន មកលើខ្លួនឯង ពីព្រោះ សង្គម មិនដែលខ្វល់ពីយើងទេ មានវិធីតែមួយគត់ ដែលយើង មានភាពសប្បាយចិត្ត ជាមួយសង្គម ” តើយើង អាចជួយ សង្គម បានអ្វីខ្លះ?” សូមចងចាំថា: ការប្រើទស្សនៈ ដើម្បីជួយ មិនមានតម្លៃ ដូចការជួយជាសកម្មភាព ក្នុងការផ្ដល់ឲ្យនោះទេ។

មានមនុស្សជាច្រើន លោកយើងនេះ ចង់បានយុត្តិធម៌ នៅក្នុងសង្គមរស់នៅ ប៉ុន្តែ សូមចងចាំថា ” ជីវិត គ្មានទេយុត្តិធម៌ នោះក៏មិនមែនមានន័យថា ជីវិតគិតមិនល្អនោះទេ “ អ្វីៗទាំងអស់ គឺស្ថិតនៅលើយើងតែប៉ុណ្ណោះ។

នៅទីនេះ តើអ្នក ទទួលយក 7 ចំណុចដើម្បីធ្វើការពិចារណាដែរឬទេ?

1- សង្គម បង្ហាត់អ្នក ឲ្យរក្សាតម្លៃរបស់ខ្លួន

ជារឿងស្មុគស្មាញខ្លាំង នៅពេលដែលអ្នកឈានជើង ចូលប្រឡូកជាមួយសង្គម មានមនុស្សជាច្រើន បានវង្វេងផ្លូវ មិនដឹងទិសដៅ ថាខ្លួននឹងទៅទីណានោះទេ

ហេតុដូច្នេះហើយ ” ការសម្រួចទិសដៅ ឲ្យច្បាស់ អំពីខ្លួនឯង ជារឿងប្រសើរខ្លាំង នៅក្នុងការប្រឡូក ជាមួយសង្គម” នោះអ្នកនឹងយល់ថា អ្នកនឹងខ្ចីពេលវេលា នៅពេលដែល អ្នកជួប មនុស្សក្នុងសង្គម ហើយប្រកែកតវ៉ាជាមួយមនុស្ស ដែលមានគំនិត និងទស្សនៈ ព្រមទាំងមានជំនឿ ផ្សេងពីអ្នក សូមចងចាំថា ពិភពលោក បែងចែកមនុស្ស ជាពីរប្រភេទ ” មនុស្សដែលជឿយើង និងមនុស្សដែលមិនជឿយើង” ។

2- សង្គមតែងតែថ្លៃជាង

ការរៀបចំខ្លួន ឲ្យបានសមរម្យ ឬការចំណាយផ្សេងៗ ក្នុងបុព្វហេតុ ចូលរួមសង្គម ឲ្យបានល្មម គឺគ្រប់គ្រាន់ ពីព្រោះការចំណាយ ឲ្យសង្គមសរសើរ ឬកោតក្រែង គឺ ” ថ្លៃខ្លាំងណាស់ ” មួយជីវិតយើង ក៏មិនអាច បង់ថ្លៃគ្រប់ដែរ ។

ការចាត់ចែងប្រាក់ ទិញសម្ភារៈ ថ្លៃដាច់គេ ឲ្យលើសគេ ឲ្យសង្គមកើតក្រែង មិនអាចឱ្យអ្នកមានអារម្មណ៍ល្អ រឿងអារម្មណ៍ស្ងប់ក្នុងចិត្ត ជាមួយនិងសម្ភារៈ ប្រណិតទាំងនោះបានដែរ ដូចច្នេះហើយការចាត់ចែងប្រាក់ ឲ្យសមល្មមដែលអាច ដើម្បីផ្ដល់ជួយក្មេងកំព្រា ចាស់ជារា ឬបុគ្គលដែលគេត្រូវការជួយ គឺជា ផ្នែក ដ៏ល្អ ក្នុងការផ្ដល់ឱ្យសង្គម ។

3- សង្គម គ្មានកាប្រៀបធៀបទេ:

សូម លុបបំបាត់ ការប្រៀបធៀប ខ្លួនឯង:

ប្រសិនបើអ្នកមានការគិត ការប្រៀបធៀប ខ្លួនឯង ជាមួយនឹងសង្គម សង្គមមិនបានផ្ដល់កម្លាំងចិត្តដល់អ្នកទេ ហើយសង្គម នឹង នាំអ្នកឱ្យឈឺចាប់ខ្លាំងឡើង ពីព្រោះ សង្គម មិនដែលចាញ់អ្នកឡើយ។

” គ្រប់ពេលដែលអ្នកប្រៀបធៀប ខ្លួនអ្នកជាមួយអ្នកដទៃ អ្នកតែងតែបាត់បង់ ទេពកុសលផ្ទាល់ខ្លួន ដើម្បីជួយជីវិតអ្នក” សូមលុបបំបាត់ចោល ពាក្យថា :

  • គេឆ្លាតជាងយើង គេមានបក្សពួក
  • គេមានអ្នកនោះ ឬអ្នកនេះជួយ
  • ឬគេមានជាងយើង។

” អ្វីទាំងអស់ គឺផ្ដើមពីយើង មិនមែនពីអ្នកដទៃទេ” អ្នកដទៃ គេជាប់មមាញឹក ជាមួយការងារ និងការទទួលខុសត្រូវជីវិតពួកគេ ប៉ុន្តែនៅទីនេះ មានបញ្ហាធំមួយ ជាមួយសំណួរ ” តើអ្នក ជាប់មមាញឹក ជាមួយនិង កិច្ចការដែលអ្នកទទួលខុសត្រូវ ដែរឬទេ? “

4- គោរព ឱ្យតម្លៃ អ្នកដទៃ ឲ្យដូចជាយើង គោរព និងឱ្យតម្លៃ ដល់ខ្លួនឯង។

5- ចេះស្ដាប់ ចេះស្វែងយល់ អំពីអ្នកដទៃ
យើងអាចប្រើសំណួរ មកដាក់ខ្លួនឯងថា ប្រសិនបើយើង ជួបបញ្ហាលំបាកដូចរូបគាត់ តើយើងគិតយ៉ាងណា….? ”

6- បើកចិត្តទូលាយ

មានចិត្តត្រេកអរ នៅពេលដែលអ្នកដទៃ បានលាភសក្ការៈ ឬក៏ជោគជ័យទៅលើអ្វីមួយ ពីព្រោះ នៅក្នុងសង្គម មានការប្រៀបធៀប មានការច្រណែន និង រឿងស្មុគស្មាញជាច្រើនក្នុងផ្លូវចិត្ត ។ តើហេតុអ្វី យើងឱ្យខ្លួនយើង ធ្លាក់ចូលក្នុងរឿងទាំងអស់នោះ?

7- បើកចិត្តត្រិះរិះពិចារណា

នៅពេលដែលនរណាម្នាក់ ដែលមានព័ត៌មាន បង្កើតទំនាក់ទំនង ជាមួយអ្នក យើងអាចសួរក្នុងចិត្តថា ” តើពួកគេចង់បានអ្វី? ” នៅក្នុងលោកនេះ គ្មានអ្វីដែលកើតឡើង ដោយ free នោះទេ យើងត្រូវគិតតម្លៃ យើងត្រូវគិតអំពីគុណតម្លៃ ពីព្រោះ ជីវិតត្រូវការបែបនោះ ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍) *PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម)