សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្ដឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លា និងក្នុងសារត្មីនៃវប្បធម៌ចែករំលែក ដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិ បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រក្រតីភាពជីវិតរស់នៅតាមគន្លងថ្មី។

ការអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសផ្ញើសារ ជូនបងប្អូនជនរួមជាតិ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១៕SRP