ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងជូនពរចំពោះសប្បុរសជននានា ដែលបានគាំទ្រឧបត្ថម្ភ ជាសម្ភារ និងស្បៀងអាហារ ប្រគល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយក៏ជាការជួយចែករំលែក ចំពោះទុក្ខលំបាក និងការខ្វះខាត របស់ពលករចំណូលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ។
លោកមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាស បានបន្តទទួលអំណោយជាសម្ភារ និងស្បៀងអារហារ ពីសប្បុរសជននានា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា ពិធីប្រគល់ និងទទួលអំណោយនេះ អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ឧបត្ថម្ភ អង្ករ ចំនួន២០តោន និងមី ចំនួន១៥០កេសធំ ។ លោកឧកញ៉ា ស៊ុង សារ៉ន និងលោកជំទាវ ឧបត្ថម្ភ ទឹកអាល់កុល ចំនួន៥កាន ម៉ាស២៥កេស មី១០០កេស និងត្រីខ ចំនួន១២កេសធំ។ សហព័ន្ធស្រូវអង្ករកម្ពុជា ឧបត្ថម្ភ អង្ករចំនួន ៥តោន។ ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះប្រធានលេខាធិការដ្ឋានសាលាគណខេត្តកំពង់ចាម បានដឹកនាំគៀងគរ និងឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន១៩០០យួរ។ សមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឧបត្ថម្ភ អាវពេទ្យ ចំនួន១០០សម្រាប់ ម៉ាស ៥ម៉ឺនម៉ាស និងស្រោមដៃ ចំនួន១០០០ប្រអប់ផងដែរ៕SRP

