ខេត្តឧត្ដរមានជ័យ៖ស្រូវពូជ ចំនួន៣២តោន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកហួត សុធី ស្នងការនគរបាល និងជាប្រធានគណៈកម្មាធិការស.អ.កខេត្ត ចែកជូនដល់គ្រួសារ អតីតយុទ្ធជន ចំនួន២០៨ គ្រួសារ នៅភូមិ ស្រះទឹកតេជោសែនជ័យ ឃុំ-ស្រុកចុងកាល់ ដោយក្នុង ០១គ្រួសារទទួលបានស្រូវពូជ ១០០គក្រ ដើម្បីយកទៅបង្ករបង្កើនផល។
ក្នុងឱកាសសំណេះសំណាល សួរសុខទុក្ខ នឹងការផ្ដល់អំណោយស្រូវពូជ ដល់គ្រួសារខាងលើនៅរសៀលថ្ងៃទី៣០ ខែមេសា នេះ លោក ហួត សុធី បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកគន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ ស.អ.ក ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ និងណែនាំដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ និងត្រូវថែទាំសុខភាពឱ្យបានល្អ៕SRP

