ខេត្តសៀមរាប៖កសិករម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់ នៅរសៀលថ្ងៃទី២៨ ខែមេសាម្សិលមិញ។
សមត្ថកិច្ចស្រុកវ៉ារិនបានរាយការណ៍នៅថ្ងៃនេះថា ហេតុការណ៍បានកើតឡើងនៅចំណុចវាលត្រពាំងខ្ទុម ខាងលិចភូមិប្រាសាទ ជាប់ព្រំប្រទល់ភូមិវៀន ឃុំប្រាសាទ ស្រុកវ៉ារិនខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះមាន ឈ្មោះ ស៊ូ រាត់ ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិវៀន ឃុំប្រាសាទ ស្រុកវ៉ារិន។ ជនរងគ្រោះត្រូវបានរន្ទះបាញ់ ខណ:កំពុងព្រោះស្រូវ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង៕SRP

