លោក ស្រេង ប្រណី សូមធ្វើការបកស្រាយចំពោះការបង្ហោះព័ត៌មានសៀមរាបប៉ុស្ដិ៍

0

ខេត្តសៀមរាប៖លោកស្រេង ប្រណី បានធ្វើការបក ស្រាយថា ការស៊ែអត្ថបទ បង្ហោះកាលពីល្ងាចថ្ងៃទី ២៦ខែមេសា ឆ្នាំ២០២១ លើផេក (Post News- សៀមរាបប៉ុស្ដិ៍) ជាព័ត៌មានចាស់ច្រើនឆ្នាំមកហើយ ដូច្នេះលោកសូមឲ្យគេហទំព័រសៀមរាបប៉ុស្ដិ៍ ចុះបកស្រាយកែតម្រូវឡើងវិញ។

អង្គភាពសៀមរាបប៉ុស្ដិ៍ សូមធ្វើការកែតម្រូវមកវិញថា ការស៊ែព័ត៌មាន ខាងលើនោះ ពិតជាព័ត៌មានចាស់ ដែលបានចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២០ ពិតប្រាកដមែន។ ដូច្នេះសូមមហាជន កុំមានការយល់ច្រឡំពោះព័ត៌មានដែលបានស៊ែឡើងវិញកាលពីល្ងាចថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១។

លោកស្រេង ប្រណី ក៏បានផ្តល់ព័ត៌មានបន្ថែមថា ចំពោះព័ត៌មានដែលបានផ្សាយតៗគ្នាកន្លងមក ថារូប លោកតែងតែបើករថយន្តប្រដេញស្ទាក់រថយន្តដឹកបទល្មើសព្រៃឈើ ក៏ពុំមែនជាការពិតនោះដែរ។ រូបលោកជាតំណាងលោកស្រីតាំង សុខនី ម្ចាស់ទីតាំងសន្និធិផលអនុផលព្រៃឈើ(ច្រកចេញចូលតែ១)ប្រចាំខេត្ត សៀមរាប ក្នុងភូមិរលួសឃុំរលួស ស្រុកប្រាសាទ បាគង។ ក្នុងករណីនេះ រូបលោកមានសិទ្ធិក្នុងការឃ្លាមើលការដឹកជញ្ជូនបទល្មើសព្រៃឈើពីគ្រប់បណ្តាខេត្ត ចូលមកកាន់ខេត្តសៀមរាប។ ដូច្នេះ ការផ្សាយព័ត៌មានថា រូបលោកបើកឡានស្ទាក់ចាប់ឡានដឹងឈើនោះ មិនមែនជាការពិតឡើយ៕SRP