សមាគមចលនាយុវជនកម្ពុជា«ក្រុម១៥៧» សាខាខេត្តសៀមរាប ជួយសម្របសម្រួលដល់ពលរដ្ឋ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

0

ខេត្តសៀមរាប៖លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃចន្ទ ទី២៦ ខែមេសា ព្រឹកមិញនេះបានដឹកនាំក្រុមការងារ ជួយសម្របសម្រួលដល់យោធិន និងគ្រួសារយោធិន ពលរដ្ឋ ក្នុងការចាក់វ៉ាក់សាំងបង្ការកាកូវីដ-១៩ លេីកទី២។ ជាមួយគ្នានេះដែរ
សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ក៏បាននាំយកអំណោយទឹកសុទ្ធចំណុះ២០កេស ប្រគល់ជូន មេបញ្ជាការយោធភូមិភាគ៤ និង អាល់កុល ៣០លីត្រ ប្រគល់ជូនមន្ទីរពេទ្យយោធភូមិភាគ៤ ក្នុងគោលដៅ ចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ផងដែរ។

សូមជម្រាបថាសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ផ្ដល់សម្ភារនេះខាងលើដើម្បីលើកទឹកចិត្តដល់ ក្រុមគ្រូពេទ្យ ក្រុមការងារ កងកម្លាំង ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ក្នុងការចាក់វ៉ាក់សាំង ជូនយោធិន និងគ្រួសារយោធិន ចូលរួមការពារសុវតិ្ថភាព ក្នុងសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា។

លោក ហ៊ុន ប៉ូគា ក៏បានដឹកនាំក្រុមគ្រួសារយោធិនដែលជាសមាជិកសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ទៅចូលរួម ចាក់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យ យោធភូមិភាគ៤ផងដែរ៕SRP