ខេត្តកំពង់ចាម៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តកំពង់ចាម ចំនួន៤០ នាក់ បានស្ម័គ្រចិត្តទៅជួយព្យាបាល និងមើលថែទាំអ្នកជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យរាជធានីភ្នំពេញ នឹងដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ នៅកម្ពុជា។
ការស្ម័គ្រចិត្តនេះ នៅរសៀលថ្ងៃទី២៣ ខែមេសាម្សិលមិញ តាមរយ:លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបញ្ជូន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ។
សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំង៤នាក់ បានអញ្ជើញទៅដល់គោលដៅ នៅរាជធានីភ្នំពេញ ដោយសុវត្ថិភាពហើយ។
«អង្គភាពគេហទំព័រសៀមរាបប៉ុស្តិ៍» សូមជូនពរ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខាងលើ ដែលជាកងទ័ពអាវស ដ៏អង់អាចក្លាហាន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបានជោគជ័យ ក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមនេះ៕SRP

