ទីបំផុតតុលាការខេត្តសៀមរាប សម្រេចចេញដីកាឃុំខ្លួន ឈ្មោះ លោ ឡោះ ពីបទ ក្លែងបន្លំប្រើប្រាស់ឯកសារសាធារណៈក្លែង និងរំលោភកម្មសិទ្ធិ

0

ខេត្តសៀមរាប៖នៅទីបំផុតតុលាការខេត្តសៀមរាប សម្រេចចេញដីកាឃុំខ្លួន បុរស ឈ្មោះ លោ ឡោះ ពីបទ ក្លែងបន្លំប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទរំលោភកម្មសិទ្ធិ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរ ស៊ិន សង្ហា នៅថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២១ នេះ។

បុរសដែលត្រូវតុលាការឃុំខ្លួនឈ្មោះ លោ ឡោះ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី។

សូមបញ្ជាក់ថាបុរសរូបនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី ២៣ ខែមេសា ព្រឹកមិញនេះ៕SRP