
ភ្នំពេញ៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេច ស ខេង ដែលបានផ្តល់ថវិកាដល់នគរបាល បេសកកម្ម ក្នុងការបិទខ្ទប់។
លោកនេត សាវឿន បានលើកឡើងថា ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំផុតជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកាចំ នួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបបដែលបានផ្តល់ជូននាពេលកន្លងមក ជូនកងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ កំលុងពេលបំពេញបេសកកម្មតាមគោលដៅ និងប្រចាំការអន្តរាគមន៍អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាបាល ក្នុងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕SRP

