លោក សឹង្ហ សំរឹទ្ធិ និងសហការី នាំយកអំណោយឧបត្ថម្ភ ដល់រដ្ឋបាលខេត្តសៀមរាប​

0

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាបបានដឹកនាំ សមាជិក សមាជិកា បយកអំណោយផ្ដល់ជូនរដ្ឋបាលខេត្តសៀមរាប​។

ការផ្ដល់អំណោយធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចទទួលពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នារសៀលថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ ២០២១នេះ។

លោក សឹង្ហ សំរឹទ្ធិ បានឲ្យដឹងថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តសៀមរាបនាពេលនេះ ដើម្បីចូលរួម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សូមជម្រាបថាអំណោយរួមមាន៖
⁃ ទឹកសុទ្ធ ២០០ យួរ
⁃ អាល់កុល ៣០ លីត្រ
⁃ ម៉ាស់ ៥០ ប្រអប់
⁃ ជែលលាងដៃ ៥០០ម.ល​ ៤៨ដប៕SRP