ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកដល់មន្ត្រីឲ្យមានវត្តមានធ្វើការងារឲ្យបានពេញលេញ នៅកន្លែងផ្តល់សេវាសាធារណៈ ជាពិសេសអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ទាំងចំនួនមន្ត្រី និងម៉ោងធ្វើការងារ ធ្វេីយ៉ាងណាត្រូវ ជំរុញការផ្ដល់សេវា ឲ្យមានប្រក្រតីភាព និងនិរន្តរភាព ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិភាក្សា ការស្នើសុំបង្កើត បំបែកភូមិ លុបភូមិ ការកាត់ភូមិ និនិងការកំណត់ឈ្មោះភូមិនៅថ្ងៃទី១៩ ខែមេសា ព្រឹកមិញនេះ។
ក្នុងកិច្ចប្រជុំ លោក អ៊ុន ចាន់ដា បានទទួលយកការស្នើសុំរបស់រដ្ឋបាលក្រុង-ស្រុក ទៅលើការបំបែកភូមិ ចំនួន៤១ភូមិ បង្កើតភូមិថ្មី ៧ភូមិ លុបភូមិ ៨ និងកាត់ភូមិ ចំនួន២ សរុបស្មើនឹង ៥៨ករណី ខណៈខេត្តកំពង់ចាមមានភូមិ ចំនួន៩១៦ភូមិ ហើយកេីនឡេីងទៅជា ៩៥៦ភូមិវិញ ដែលតម្រូវឲ្យទីចាត់ការផែនការ និងវិនិយោគ រៀបចំនូវឯកសារសំណើបូកសរុប រួមទាំងការកសាងផែនទីរដ្ឋបាលភូមិនីមួយៗ និងពិនិត្យអក្ខរាវិរុទ្ធឈ្មោះភូមិ ឲ្យបានត្រឹមត្រូវ ដើម្បីស្នេីទៅក្រសួងមហាផ្ទៃជាបន្ទាន់៕SRP

