ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ឧបត្ថម្ភ អង្ករ ត្រីខ និងថវិកា ដល់អ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាបជិត៣០គ្រួសារ

0

ខេត្តសៀមរាប៖ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានផ្តល់អំណោយ អង្ករ២០ ត្រីខ២ និងថវិកា ដល់អ្នកសារព័ត៌មានជិរ៣០គ្រួសារ ដែលមានការខ្វះខាត អំឡុងរីករាលដាលជំងឺឆ្លងកូវីដ-១៩នេះ។ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ត្រីខ២យួរ និងថវិកា៨ម៉ឺនរៀល។

ការផ្ដល់អំណោយ នៅថ្ងៃទី១៩ ខែមេសា ព្រឹកមិញនេះ ក្នុងភូមិគ្រឹះផ្ទះទឹក ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានបញ្ជាក់ថានៅថ្ងៃនេះដោយប្អូនៗមានកាខ្វះខាតបានស្នើសុំអង្ករ២០គីឡូក្រាមត្រីខ២យួរ និងថវិកា៨០០០០រៀល។

ក្នុងនាមអង្គភាពបណ្ដាញសៀមរាបប៉ុស្តិ៍ ខ្ញុំបាទ សូមគោរព នឹងថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម និងក្រុមគ្រួសារ ដែលមានទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លា ជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន ក្នុងពេលជួបនូវការលំបាកនៅលើបញ្ហាជីវភាពនេះ៕SRP