បង្ក្រាបទីតាំងជល់មាន់ នៅក្រុងសៀមរាប ឃាត់ខ្លួនមនុស្ស៣នាក់

0

ខេត្តសៀមរាប៖ទីតាំងជលមាន់មួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ឈានដល់ការឃាត់ខ្លួនមនុស្សចំនួន៣នាក់។

សមត្ថកិច្ចក្រុងសៀមរាបបានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថាការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ម្សិលមិញ ស្ថិតនៅភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាក្នុងហេតុការណ៍នេះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់នឹងដកហូតបានវត្ថុតាង មាន់ប្រជល់ចំនួន០៦ក្បាល ម៉ូតូ០៦គ្រឿងផងដែរ។បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕SRP