ភ្នំពេញ៖លោកជំទាវ ពេជ ចន្ទមុន្នី ភរិយាលោកហ៊ុន ម៉ាណែត បានបញ្ចេញសារមួយនៅលើទំព័រអាខោនហ្វេសប៊ុករបស់លោកជំទាវ ដោយរៀបរាប់ពីអារម្មណ៍ពិត។ ខាងក្រោមនេះជាសំណេររបស់«លោកជំទាវ ពេជ ចន្ទមុន្នី»សុំបញ្ចេញអារម្មណ៍ពិតរបស់ខ្ញុំ: សួរថាតើពេលដែលរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺCovid ម្តងៗតើខ្ញុំមានអារម្មណ៍បែបណា?
ខ្ញុំមានអារម្មណ៍ក្តុកក្តួលចិត្ត អាណិតដល់រដ្ឋាភិបាលដែលខំចំណាយប្រាក់ក្នុងការរៀបចំមន្ទីរពេទ្យអោយអ្នកជំងឺមានកន្លែងព្យាបាល អាណិតដល់សម្តេចតេជោដែលលោកខិតខំប្រឹងគិតគូរនិងផ្តល់គំនិតគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid ជាពិសេសគឺការពារជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ។ អាណិតដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលកំពុងប្រយុទ្ធជាមួយនិងសត្រូវមិនឃើញស្រមោលនេះ។ អាណិតនិងខ្លោចចិត្តដល់ក្មេងតូចៗដែលឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ។
ខ្ញុំតែងតែបួងសួងសុំមន្ទីរពេទ្យដែលខ្ញុំកំពុងរៀបនេះគ្មានមនុស្សមកសម្រាក និងជាមន្ទីរពេទ្យចុងក្រោយ🙏🙏
សម្តេចតេជោ រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យយើងខ្ញុំបានខំប្រឹងពេញទំហឹងហើយតែខ្ញុំសុំអោយបងប្អូនប្រជាពលរដ្ឋជួយសហការណ៍ទើបយើងអាចឆ្លងកាត់ការលំបាកនេះជាមួយគ្នាបាន🙏🙏 ៕SRP

