លោកអ៊ុន​ ចាន់ដា​ ចុះ​សួរសុខទុក​ មន្ត្រីនឹង​ពលរដ្ឋ​ នៅ​​មណ្ឌល​ចក្តាឡីស័ក​ កំពង់ចាម

0

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងជំងឺ​កូវីដ​-១៩​ នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ព្រឹកមិញនេះ​​ បានចុះ​សួរសុខទុក្ខ​មន្ត្រី​ជួរមុខ​ និង​កងកំលាំង​ប្រចាំការ​ ជាពិសេស​ការ​គិតគូរ​ចំពោះ​ការ​ហូបចុក​ និង​បញ្ហា​សុខភាព​​របរបស់ពលរដ្ឋ​ ដែល​កំពុង​ធ្វើចត្តាឡីស័ក​ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម​ ដេីម្បី​បង្កើន​លទ្ធភាព​ បង្ការ​​ ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​។

លោក អ៊ុន ចាន់ដា បាន​ធ្វេី​ការ​ណែនាំ​ដល់មន្រ្ដី​ពាក់ព័ន្ធ​ ឲ្យ​រក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន ឲ្យបាន​ម៉ត់ចត់​ អំពីតម្រូវការចាំបាច់នានា​ របស់ប្រជាពលរដ្ឋ​ ដែល​កំពុង​ធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវ​កង្វះខាត​ ឬបញ្ហាប្រឈម​ ជូនដល់ពួកគាត់ឲ្យបានទាន់ពេលវេលា​។ ដោឡែក​ក្នុងករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ទៅ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ ដេីម្បី​សុំ​គោលការណ៍​អន្តរាគមន៍​ ឲ្យ​ទាន់ពេលវេលា​។

អភិ​បាលខេត្ត​ ក៏បានអំពាវនាវដល់ពលករ​ចំណូលស្រុក​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើចត្តាឡីស័ក​ ធ្វើយ៉ាងណា​ត្រូវ​តាមដានសុខភាពជាប្រចាំ បេី​មាន​បញ្ហា​សុខភាព​មិន​ស្រួល​ ត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យ​ ដែល​កំពុង​ប្រចាំការនៅទីនេះជា​បន្ទាន់​ ដេីម្បី​ឲ្យ​ក្រុម​ការងារ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​។ ជាពិសេស​ត្រូវ​​​អនុវត្ត​ឲ្យ​​បានខ្ជាប់ខ្ជួន​ទៅ​តាម​ប្រសាសន៍​​ណែនាំ​របស់​ សម្តេច​ ហ៊ុន​ សែន​ នូវវិធានការ​ ៣ការពារ ៣កុំ​ ដើម្បីចៀស​ផុត​ពី​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ក្នុងសហគមន៍ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល​ផងដែរ​៕SRP