ខេត្តកំពង់ចាម៖ក្នុងដំណើចុះត្រួតពិនិត្យ គោលដៅហាមឃាត់ នៅព្រឹកមិញនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការសាកសួរសុខទុក្ខ និងផ្តាំផ្ញេីដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តឲ្យបានទៅតាមកការណែនាំ របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល តាមរយៈវិធានការ ៣ការពារ ៣កុំ ដេីម្បីចៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាថា ដេីម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយទូទាំងប្រទេស ជាបណ្ដោះអាសន្ននេះ លោក អ៊ុន ចាន់ដា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំប្រធានអង្គភាព និងអជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យគោលដៅក្នុងស្រុកចំនួន៤ រួមមាន៖ ១-គោលដៅនៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម-ជាប់នឹងស្រុកពញាឮ ខេត្តកណ្តាល។ ២-គោលដៅព្រំប្រទល់ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាប់និងស្រុកតាំងគោក ខេត្តកំពង់ធំ។ ៣-គោលដៅ ព្រំប្រទល់ស្រុកចំការលើ ជាប់នឹងស្រុកតាំងគោក ខេត្តកំពង់ធំ។ ៤-គោលដៅ ព្រំប្រទល់ស្រុក ចំការលើ ខេត្តកំពង់ចាម ជាប់នឹងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរអភិបាលខេត្ត ក៏បាននាំយកនូវសម្ភារ និងថវិកាមួយចំនួន សម្រាប់ផ្តល់ជូនកម្លាំងប្រចាំគោលដៅផងដែរ៕SRP

