ខេត្តសៀមរាប៖ឪពុកក្មេកនិងកូនប្រសារ ស្រវឹងស្រារៀងៗខ្លួន មានទំនាស់ពាក្យសំដីនឹងគ្នាបង្កឲ្យ ក្លាយជាហិង្សារបួសធ្ងន់ម្នាក់។
ហេតុការណ៍បានកើតឡើងនៅម៉ោង០៩យប់ថ្ងៃទី១៥ខែ មេសា ឆ្នាំ២០២១នៅភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីនេះបង្កឡើងដោយបុរសជាកូនប្រសារ ឈ្មោះ រួម រួយ ភេទប្រុសអាយុ២១ឆ្នាំមុខរបរធ្វើស្រែទីលំនៅភូមិយាង ឃុំយាងស្រុកពួក បានយកកំបិត កាប់ទៅលើឪពុកក្មេកឈ្មោះ លឿន វ៉ាន ភេទប្រុអាយុ៤២ឆ្នាំ មុខរបរធ្វើស្រែចំក្បាលផ្នែកខាងលើស្តាំរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រៃជ្រូកដេរចំនួន ដប់ធ្នេរ។
សមត្ថកិច្ចបន្តថាមូលហេតុ ទំនាស់ពាក្យសំដីដាក់គ្នា ក្នុងស្ថានភាពស្រវឹងស្រារៀងៗខ្លួន។ក្រោយកើតហេតុជនសង្ស័យត្រូវបានប៉ូលិស ឃាត់ខ្លួនកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP

