អភិបាល​ខេត្តកំពង់ចាម​ អំពាវនាវ​ដល់ប្រជាពលរដ្ឋ ឲ្យ​ចូលរួមការពារខ្លួន ពីការចម្លងជំងឺកូវីដ

0

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ សូម​ឲ្យ​ចូលរួមអនុវត្តន៍តាម​សេចក្តី​ណែនាំ​របស់រាជរដ្ឋាភិបាល ក៏ដូចជា​​វិធានការ​របស់​ក្រសួងសុខាភិបាល  ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩។ ដោយឡែកចំពោះអ្នកចំណូលស្រុកមកពីតំបន់ហានិភ័យ ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃអោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ ៣កុំ» ចៀសផុតពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។​

ថ្លែងអំពាវនាវនៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាថ្ងៃទី ១៥ ខែមេសា ព្រឹកមិញនេះ ក្នុងពេលអញ្ជើញ​ចុះត្រួតពិនិត្យគោលដៅ​ ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល​ ពីខេត្តមួយទៅខេត្តមួយ ជាបណ្ដោះអារសន្ន​ នៅតាម​បណ្តា​ស្រុក​ នៃខេត្តកំពង់ចាម​ ដែលមានព្រំប្រទល់​ជាប់​​នឹងខេត្តកណ្ដាល​ ដោយ​អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ និងលេខ៤៩ ស.ស.រ។

គួរ​បញ្ជាក់​ថា​ លោកអ៊ុន​ ចាន់ដា​ ក្នុង​នាម​ជា​ប្រធានគណៈបញ្ជាការឯកភាពខេត្ត​ បាន​ដឹកនាំ​ប្រធាន​អង្គភាព​ និង​អជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​គោលដៅ​ក្នុង​ស្រុក​ចំនួន​៣​ រួមមាន​៖ គោលដៅនៅចំណុច​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ជាប់​ព្រំប្រទល់​ ស្រុកខ្សាច់កណ្ដាល​. គោលដៅនៅចំណុច​ឃុំស្ដៅ​ និង​គោលដៅនៅចំណុច​ស្ពានគងជ័យ​ ឃុំព្រែកកុយ​ ស្រុកកងមាស​ ជាប់​ព្រំប្រទល់​ស្រុកមុខកំពុល​ និង គោលដៅនៅស្ពានទី២៤​ ឃុំតាំងក្រាំង​ ស្រុក​បាធាយ​ ដល់​ព្រំប្រទល់​ស្រុកមុខកំពុល​ ខេត្ត​កណ្ដាល​។ ជជាមួយគ្នានេះដែរលោកក៏បាននាំយក​នូវថវិកា​ និង​សម្ភារ​មួយចំនួនឧបត្ថម្ភដល់កងកម្លាំង​យាមកាម​ ននៅតាមបណ្ដាគោលដៅនីមួយៗផងដែ៕SRP