លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ «មនុស្សដែលជោគជ័យពិតប្រាកដ គឺអ្នកដែល ហ៊ានទទួលយកការលំបាក ច្រើនជាងមនុស្សធម្មតា”

0

ខេត្តសៀមរាប៖ហ៊ានទទួលយកការលំបាក” មនុស្សដែលជោគជ័យពិតប្រាកដ គឺអ្នកដែល ហ៊ានទទួលយកការលំបាក ច្រើនជាងមនុស្សធម្មតា”។ នេះជាការសរសេររបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា។

លោកលោក សឿន តុលាបានសរសេរថា៖
នៅក្នុងលោកយើងនេះ មានការភ័ន្តច្រឡំជាច្រើន ដោយពួកគេគិតថា ខ្លួនពួកគេនឹងជោគជ័យ ដោយគ្រាន់តែអានសៀវភៅជោគជ័យ ឬចូលរួមសិក្ខាសាលាជោគជ័យ ប៉ុន្តែ ប្រសិនបើ ការគិតនោះ ដោយប្រើ ” ពាក្យជោគជ័យ ” តាមរយៈ ការចាប់ផ្ដើមដោយប្រើផ្លូវកាត់ ដើម្បីអោយបានផលច្រើនហើយលឿន នោះ ពួកគេនឹងមិនបានរុករក ” អ្វីខ្លះនៅពីក្រោយភាពជោគជ័យ ” និង ហេតុអ្វីពួកគេបានជោគជ័យ ” ការប្រើផ្លូវកាត់ ពុំបានរៀនអ្វី ពីភាពអត់ធ្មត់ តស៊ូ និងការតាំងចិត្តឡើយ។

ភាពរឹងមាំដែលកើតចេញពីភាពក្លាហាន ប្រឈមនឹងការលំបាក ប្រឈមជាមួយការរិះគន់ ពីអ្នកដទៃ ដោយសារតែយើងប្រែប្រួល មិនដូចការគិត ឬការចង់បាន របស់ អ្នកដទៃ គឺជាគ្រឹះនៃភាពជោគជ័យ ។ពីព្រោះភាពរឹងមាំជាមូលដ្ឋានសំខាន់នៃប្រភពថាមពលបង្កើតឲ្យមានភាពស្ដុកស្ដម្ភ សន្តិភាព ព្រមទាំងសុភមង្គលផងដែរ។គ្រប់ម្ចាស់ជំនួញទាំងអស់នៅក្នុងលោកនេះ ត្រូវបានបែងចែកជាពីរ ” ម្ចាស់ជំនួញដែលរឹងមាំ និង ទន់ជ្រាយ” ប៉ុន្តែអ្នកដែលរឹងមាំ គឺជាអ្នកជោគជ័យ ក្នុងអំឡុងកាលណាមួយ ចំណែកអ្នកដែលទន់ជ្រាយ តែងតែ ទម្លាក់កំហុស ទៅលើអ្នកដទៃ នៅពេលដែល បរាជ័យ នៅតាមដងផ្លូវ ដែលត្រូវធ្វើដំណើរទៅមុខ។ ជាការពិតណាស់ ” មេដឹកនាំ គឺជាអ្នកទទួលកំហុសទាំងអស់តែម្នាក់ឯង ប៉ុន្តែ នៅពេលជោគជ័យ ពួកគេ តែងតែចែករំលែក សក្ការៈ ទៅដល់អ្នកដទៃ ដោយផ្ទាល់ឬដោយ ប្រយោល ដែលមនុស្សធម្មតាលំបាកយល់អំពីបញ្ហានេះ”អ្នកណាៗ ក៏ ក្លាយជាម្ចាស់ជំនួញឈរជើងរយៈពេលយូរបានដែរប្រសិនបើពួកគេ មានការធានាភាពជោគជ័យដោយការតាំងចិត្តខ្ពស់ចំពោះខ្លួនឯង នោះមានន័យថា ” អ្នកត្រូវចេះធ្វើចៅហ្វាយនាយខ្លួនឯងសិន មុននឹងអ្នកធ្វើចៅហ្វាយដល់អ្នកដទៃ” អ្នកមិនអាចដឹកនាំអ្នកដទៃបានទេ ប្រសិនបើអ្នកមិនអាចដឹកនាំខ្លួនឲ្យបាន នោះ ពីព្រោះការដឹកនាំ ជាការសម្រេចចិត្តធ្វើ ហើយរៀន គឺជាការរៀនពីភាពជាក់ស្ដែង ការយល់អំពីភាពជាក់ស្ដែង និង ផលសម្រាប់ពេលអនាគត។”អ្នកដែលអាចដឹកនាំខ្លួនឯងបាន អ្នកនោះអាចបង្កើតកេរ្តិ៍ឈ្មោះបាន សូមចងចាំថា ការធ្វើអាជីវកម្ម គឺជាការបង្កើតកេរ្តិ៍ឈ្មោះ”គួរឱ្យសោកស្ដាយ ជីវិតរបស់យើងមានទាំងល្អ មានទាំងអាក្រក់ មានទាំងភាព ក្លាហាន និងភាពភ័យខ្លាច ហើយជីវិតរបស់យើង មិនអាចឋិតនៅចំកណ្ដាលបានឡើយ ” ប្រសិនបើយើងភ័យខ្លាចខ្លាំង យើងបាត់បង់ភាពក្លាហាន ប៉ុន្តែ ប្រសិនបើយើងប្រើភាពក្លាហាន ឲ្យលើសពីភាពភ័យខ្លាច យើងនឹងបានកសាងរឹងមាំ ” មានតែភាពរឹងមាំទេ ដែលធ្វើឱយ មានជំនឿ លើកខ្លួនឯង នឹង ទទួលបានភាពជោគជ័យ” ៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម និងចែកចាយអាហារ)