មេព្រៃខេត្តសៀមរាប ចាប់រថយន្តពណ៌ត្រេអុី ដឹកជញ្ចូនខុសច្បាប់មួយគ្រឿង

0

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា៖រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងត្រូវបានក្រុមចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើរបស់លោកចាប់បញ្ជូនអនុវត្តតាមផ្លូវច្បាប់។

ការបង្ក្រាបនេះធ្វើឡើង នៅវេលាម៉ោង០៨និង៣៩នាទីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នៅក្នុងភូមិខ្នាថ្មី សង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម បានបន្តថារថយន្តដឹកឈើដោយល្មើសច្បាប់នេះម៉ាកអីស៊ុយហ្សុយ ឌុយមិចព៌ណត្រេអី គ្នានស្លាកលេខ បានដឹកឈើអារប្រភេទលេខ១(ផ្ចឹក)ចំនួន២០ដុំស្មើ០,៨០ម៉ែត្រ3៣ ត្រូវបាននាំយកទៅករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងភូមិព្រះដាក់ឃុំព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ទោះជាយ៉ាងណា លោកម៉ុង ប៊ុនលីម មិនបានបញ្ជាក់អត្តសញ្ញាណម្ចាស់រថយន្តដឹកឈើនេះទេ។

សូមជម្រាបថាសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប នៅតែបន្តកើតមាន បើទោះបីជាមានការរឹតបន្តឹងពីអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងការទប់ស្កាត់បង្ក្រាបយ៉ាងណាក៏ដោយ ក៏ពួកឈ្មួញនៅតែអាចដឹកជញ្ជូនឈើបានដោយរលូនដដែល៕SRP