នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជាបន្ទាន់ដល់ពលរដ្ឋ អោយបានឆាប់បំផុត

0

ភ្នំពេញ៖ដោយសារពេលនេះនៅទីក្រុងភ្នំពេញកំពុងប្រឈមនឹងស្ថានភាពឆ្លងកូវីដ-១៩ ដ៏អាក្រក់ នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២១ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាអោយគណកម្មាធិការចំពោះកិច្ច ចាក់វ៉ាកសាំងកូវីដ-១៩ និង សាលាក្រុងភ្នំពេញ យកចិត្តទុកដាក់ក្នុងការផ្តល់ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជាបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជំងឺកូវីដ-១៩ ក្នុងនោះមានដូចជា អ្នកលក់បន្លែត្រីសាច់នៅតាមផ្សារ អ្នកធាក់ស៊ីក្លូ អ្នករត់កង់៣ អ្នកយាមផ្សារ កម្មករធ្វើការនៅតាមផ្សារ និងអ្នកដឹកជញ្ជូនទម្លាក់ឥវ៉ាន់តាមផ្សារ ជាដើម។

សម្តេចហ៊ុន សែន ក៏បានជំរុញអោយពលរដ្ឋប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងរាជធានីភ្នំពេញ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ អោយបានឆាប់បំផុត។

សម្តេចតេជោ បានបម្រុងវ៉ាក់សាំងចំនួន ៤០ម៉ឺនដូសដើម្បីផ្តល់ជូនពលរដ្ឋងាយរងគ្រោះខាងលើ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារអាយុជីវិតពលរដ្ឋ ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា៕SRP