[sr_post_carousel]

ចោរលួចកាប់ឈើគ្រញូង១ដើម នៅក្នុងតំបន់អង្គរ បានដោយសុវត្ថិភាព

ខេត្តសៀមរាប៖ដើមឈើគ្រញូងមួយដើមនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានគេលួចកាប់យកទៅបាត់ដោយសុវត្ថិភាព។

យោងតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីសៀល ក្រុមមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីលួចកាត់ដើមឈើគ្រញូង១ដើម ត្រង់ចំណុច ខាងលិចត្រពាំងល្អក់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។

របាយការណ៍បានបន្តថាបានពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានករណីលួចកាត់ដើមឈើគ្រញូង១ដើម ដោយជនមិនស្គាល់មុខ ពិតប្រាកដមែន មានទំហំមុខកាត់គល់ ០,៣៥ម៉ែត្រនិងបណ្ដោយ២ម៉ែត្រ ត្រូវបានជនមិនស្គាល់មុខយប់ទៅបាត់។ ករណីនេះសមត្ថកិច្ចថានឹងបន្តសាវជ្រាវរកជនសង្ស័យ។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការដែលចោរលួចកាត់ឈើគ្រញូងនេះ អាចធ្វើសកម្មភាពច្រើនថ្ងៃមកហើយ ប៉ុន្តែសមត្ថកិច្ចទើបតែដឹងនៅថ្ងៃនេះ។

សូមរំលឹកថាករណីចោរលួចកាប់ឈើគ្រញូងនៅតំបន់អង្គរ មិនមែនទើបតែជាលើកទី១នោះទេ ដោយកន្លងទៅក៏មានការលួចកាប់ឈើគ្រញូងដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ៕SRP