ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ជូនរដ្ឋាភិបាល សម្រាប់ជួយទ្រទ្រង់ ដល់ដំណើរការរៀបចំមន្ទីរពេទ្យ«ហ្លួងម៉ែ»

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០០.០០០USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិច) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»៕SRP