សម្តេច ហ៊ុន សែន សូមថ្លែងអំណរព្រះរាជគុណ ថ្វាយសម្ដេចព្រះមហាក្សត្រី ដែលប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន២០ម៉ឺនដុល្លារ

សម្តេច ហ៊ុន សែន សូមថ្លែងអំណរព្រះរាជគុណ ថ្វាយសម្ដេចព្រះមហាក្សត្រី ដែលប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន២០ម៉ឺនដុល្លារ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លាជូនចំពោះរាជរដ្ឋាភិបាល សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំ មន្ទីរពេទ្យ ហ្លួងម៉ែ៕SRP