ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរព្រះគុណ ដល់ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទាំង៤ ក្នុងក្រុងកំពង់ចាម និងថ្លែងអំណរគុណចំពោះ លោកជំទាវអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម ទាំង៣រូប ក៏ដូចជាសប្បុរសជននានា ដែលបានគាំទ្រជួយឧបត្ថម្ភ ទាំងថវិកា និងផ្នែកសម្ភារជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់ពលករចំណូលស្រុកត្រឡប់មកពីប្រទេសថៃ ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ។
អភិបាលខេត្តថ្លែងអំណរគុណយ៉ាងដូច្នេះក្នុងឱកាសទទួល ថវិកានិងសម្ភារ របស់ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត អ្នកតំណាងរាស្រ្ដ និងសប្បុរសជននានា ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ព្រឹកមិញនេះ។
គួរបញ្ជាក់ថា អំណោយព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្តសុទស្សនារាម ជ្រោយថ្ម បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន៥២៧យួរ .
ព្រះចៅអធិការអាចារ្យ គណៈកម្មការ វត្តខេមវន្តបឹងស្នាយ ឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន៥០យួរ .
ព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្តបុទុមរតន ដីដុះ ឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន៧៥យួរ .
ព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្តជោតនារាម បឹងកុក ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន៥០យួរ .
លោកជំទាវ ខុង ស៊ុនអេង អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម ឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ចំនួន១លានរៀល . លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម ឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ចំនួន១លានរៀល . លោកជំទាវ កុល ធារិន អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម ឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ចំនួន១លានរៀល
លោក សន វុត្ថា និងភរិយា ដេប៉ូស្រាបៀរកម្ពុជាខេត្តកំពង់ចាម ឧបត្តម្ភ ទឹកបរិសុទ្ធកម្ពុជា ចំនួន៦០កេស
លោក យាន គួង និងភរិយា សាខាសាលាបេីកបរយានយន្ត ហេង ចំណាន ឧបត្ថម្ភ ថវិកា ចំនួន២០ម៉ឺនរៀល អាល់កុល៦០លិត្រ និងម៉ាសចំនួន១០ប្រអប់ ផងដែរ៕SRP