ខេត្តត្បូងឃ្មុំ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសួងបានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(លេងបៀរ) មួយកន្លែង។
ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១៥និង១០នាទី សិ្ថតនៅផ្ទះ ម្ចាស់ឈ្មោះ វ៉ា ចាន់ណេង ភេទប្រុស អាយុ៤២ឆ្នាំ ភូមិព្រៃទទឹង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
នគរបាលបានប៉ុស្ដិ៍បានឲ្យដឹងថាករណីនេះសមត្ថកិច្ចចាប់បានវត្ថុតាំងដូចជា៖
ជើងម៉ាចំនួន ០២ បៀរចំនួន ១ហ៊ូរនឹងរបស់របរផ្សេងៗមួយចំនួនទៀត។ចំណែកអ្នកលេងបានរត់គេចខ្លួនបាត់។ ជាមួយគ្នានេះដែលសមត្ថកិច្ចប៉ុស្ដិ៍បានសុំអំពាវនាវ សូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់មេត្តាកុំជួបជុំគ្នា នៅតាមតំបន់សាធារណ:ឫកន្លែងផ្សេងៗ ដែលមានមនុស្សច្រើន នឹងកុំភ្លេចពាក់ម៉ាសរាល់ការចេញពីផ្ទះផងដែរ៕SRP