ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានសូមបួងសួង សុំសេចក្តីសុខជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យចៀសចាកឆ្ងាយពីជំងឺទាំងពួង ជាពិសេសជំងឺកូវីដ-១៩។
លោកទៀ សីហា បានឲ្យដឹងថាក្នុងនាម គណអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ បានចូលរួមជាមួយ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ ក្នុងពិធីប្រគេនទេយ្យទាន ជូនវត្តទាំង៤៦ ក្នុងក្រុងសៀមរាប ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោកបានបន្តថា «ការពារខ្លួនឯង.ស្មើរនឹងការពារក្រុមគ្រួសាររបស់លោកអ្នក» សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តការពារ កុំឲ្យជំងឺនេះប៉ះដល់ក្រុមគ្រួសារ របស់លោកអ្នកឲ្យសោះ និងសូមចូលរួមផ្សព្វផ្សាយ ពីច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP