ខេត្តឧត្ដរមានជ័យ៖សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានរថយន្តយីឌុបដឹកឈើលេខ២ ជាច្រើនគ្រឿងចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយជ័យឆ្ពោះទៅចែកចាយដល់ខេត្តបាត់ដំបង បានដោយរលូន។ ករណីប្រភពបានឲ្យដឹងថារថយន្តដឹកឈើទាំងនេះមានលិខិតអនុញាត្តត្រឹមត្រូវ។
ពាក់ព័ន្ធការដឹកជញ្ជូនឈើនេះសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានបព្ជាក់ថា រថយន្តយីឌុបដឹកឈើខាងលើ គឺមានច្បាប់រួចហើយ ដឹកចេញពីមណ្ឌលគីរី ទៅខេត្តបាត់ដំបង។ លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មបានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានដឹងរឿងនេះទេ ព្រោះខាងខណ្ឌរដ្ឋបាលព្រៃឈើ មិនបានប្រាប់លោកឡើយ៕SRP