ខេត្តកំពង់ចាម៖រថយន្តធុនធំមួយគ្រឿងដឹកស្រូវ បានជ្រុលទៅបុកខឿនពុះទ្រូងផ្លូវ ទៅមុខលែងរួច។
ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុនគូបូតា លើផ្លូវជាតិលេខ៧ថ្មី ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។
សមត្ថកិច្ចក្រុងកំពង់ចាមបានឲ្យដឹថារថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A .1637 លេខសឺមីរឺម៉ក 4A.0044 បើកបរដោយឈ្មោះ អោម ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទ្វាថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត។
គ្រោះថ្នាក់ចរាចណ៍នេះបណ្ដាលឱ្យ ខូចខាត
១ ដាច់ដើមផ្កាចំនួន៦ដើម ២បាក់ក្បាល ខឿនពុះចែកទ្រូងផ្លូវ ប្រវែង៤ ម៉ែត្រ៣កំពិតនិងវៀច បង្គោលភ្លើងដែក១ដើម
៤បាក់ទុយោទឹក ជ័រ២ដើម។ ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។មូលហេតុតៃកុង ងងុយដេក លទ្ធផល ធ្វើតេស្តរកសាធាតុញៀន (អវិជ្ជមាន)។វត្ថុតាងផ្នែកជំនាញ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីអនុវត្តនិតិវិធី៕SRP