ក្រសួងព័ត៌មាន សម្រេចលុបកាសែត «យុវជនតេជោ» ក្រោយផ្សាយព័ត៌មានបំភ្លេការពិត បំពុលសង្គម

ភ្នំពេញ៖ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ កាសែត យុវជនតេជោ របស់លោក មឿង រដ្ឋា ដោយម្ចាស់អាជ្ញាប័ណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លេការពិត បំពុលសង្គម បង្កឱ្យមានភាពច្របូកច្របល់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏បានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រស្ទឹងច្រាលប៉ុស្តិ៍ផងដែរ។នេះបើយោងតាមសេចក្ដីសម្រេចដែលបានចុះហត្ថលេខាដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP