មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារចុះសួរសុខទុក្ខ លោកស្រី ខាន់ ឡា ដែលទើបសម្រាលកូនរួច

ខេត្តព្រះវិហារ៖លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមីនា ម្សិលមិញ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ខាន់ ឡា ជំនួយការការិយាយល័យផែនការសេនាធិការ ដែលទើបសម្រាលកូនរួច (សម្រាលដោយធម្មជាតិ សុខភាពល្អទាំងម្តាយនិងកូន) ព្រមទាំងយកនូវអំណោយជា ថវិកា និងគ្រឿងឧបភោគ រួមមាន៖ មេបញ្ជាការខេត្ត ឧបត្ថម្ភ ថវិកាផ្ទាល់ចំនួន៥០ម៉ឺនរៀល
-មូលនិធិរបស់ក្រុមយុវជនអាវុធហត្ថខេត្តចំនួន ៤០ម៉ឺនរៀល
-ទឹកដោះគោឆៅ ២យួរ
-ទឹកផ្លែឈើ ១កេស
-ទឹកសុទ្ធ១កេស៕SRP