ជាងសំណង់ម្នាក់ ត្រូវបានខ្សែភ្លើងឆក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅក្រុងសៀមរាប

0

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨និង១៥នាទី ថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០២១​ នៅចំណុចផ្ទះកំពុងសាងសង់ថ្មី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ជិន សាវង់ អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិដូនកែវថ្មី ឃុំដូនកែវថ្មី ស្រុកពួក ខេត្តសៀមរាប(រងរបួសធ្ងន់)។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបុរសរូបនេះបានដាក់ជណ្ដើររន្ទាលើខ្សែភ្លើងមេ ដើម្បីឡើងទៅអង្គុយបូកផ្ទះកំពុងសាងសង់ ទើបឆក់ធ្លាក់មកក្រោម តែមិនបណ្ដាលអោយរងគ្រោះដល់អាយុជីវិតនោះទេ។បច្ចុប្បន្ន: ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យ សុឹង រិទ្ធីរ៉េត៕SRP