ខេត្តឧត្តរមានជ័យ៖ដីសម្បទានសង្គមកិច្ច របស់រដ្ឋចំនួន៧.៨៣៨ហិកតា មានទីតាំងស្ថិតនៅ ស្ថានីយផ្សព្វផ្សាយនិងស្ថានីយស្តារព្រៃឈើ ជាប់ ព្រំប្រទល់ចំនួន៤ឃុំ ឃុំពង្រ ឃុំចុងកាល់ សង្កាត់ សំរោង សង្កាត់កូនក្រៀល ក្នុងក្រុង ស្រុកចំនួន២ គឺក្រុងសំរោង ស្រុកចុងកាល់នៃខេត្តឧត្តរមានជ័យ ត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជួលឲ្យក្រុមហ៊ុន សាន្ត ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ដើម្បីស្តារព្រៃឈើឡើងវិញ តាមគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា។
អាជ្ញាធរខេត្តឧត្តរមានជ័យ នៅប៉ុន្មានថ្ងៃជាប់ៗគ្នានេះបានដឹកនាំមន្ត្រីចម្រុះនិងម្ចាស់ក្រុមហ៊ុន ចុះពិនិត្យមើលជាក់ស្តែង និងដាក់គ្រឿងចក្រ ធ្វើសកម្មភាព រៀបចំផែនការចុះកំណត់ចំណុចនិយាមការ បោះបង្គោល កាយព្រំស្តារផ្លូវឡើងវិញ។
ក្នុងពេលចុះត្រួតពិនិត្យនេះ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត ជំរុញអោយ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងម្ចាស់ក្រុមហ៊ុនរួមគ្នាសហការ ត្រួតពិនិត្យមើលទៅលើ គ្រឿងចក្រដែលកាយព្រំនិងស្តារផ្លូវ ឲ្យបានចំគោលដៅផ្ទៃដីចាស់ តាមផែនទី លេខនិយាមការ ចៀសវាងប៉ះពាល់ដីធ្លី ប្រជាពលរដ្ឋ ដែលអាស្រ័យផល់នៅព្រំក្បែគ្នា។
លោកក៏បានអោយម្ចាស់ក្រុមហ៊ុន ធ្វើយ៉ាងណាគោរពតាមគោលការណ៍ និងលក្ខខណ្ឌសេចក្តីណែនាំ របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដែលបានដាក់ចេញ នៅ ស.ជ.ណ.ក្នុងកិច្ច ព្រមព្រៀង វិនិយោគ ដាំដំណាំ ឧស្សាហកម្ម ដាំឈើ អោយដំណើរការ ទៅបានយ៉ាងរលូន៕SRP

