ឃាត់ខ្លួនស្ត្រីម្នាក់ នៅផ្សារលើធំថ្មី ករណីចែកចាយផលិតផលNNPក្លែងម៉ាក

ឃាត់ខ្លួនស្ត្រីម្នាក់ នៅផ្សារលើធំថ្មី ករណីចែកចាយផលិតផលNNPក្លែងម៉ាក

ខេត្តសៀមរាប៖ស្ត្រីម្ចាស់ទីតាំងម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្ត ឃាត់ខ្លួនករណី

ចែកចាយផលិតផលក្លែងម៉ាកNNP។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅទី១៨ ខែមីនាឆ្នាំ ២០២១ ព្រឹកមិញ នៅចំណុចក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប  ដែលដឹកនាំដោយលោក ថេង សំ ណាង តំណាងអយ្យកាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើស និងមានការចូល រួមពីមន្ត្រីមូលដ្ឋាន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំង ដែលមានឈ្មោះបូ រ៉ាណា ភេទស្រី យកទៅធ្វើការសាកសួរ និងបានរឹបអូសផលតផលក្លែងម៉ាក NNP ប្រមាណជាច្រើនមុខទៀត។

សមត្ថកិច្ចក្នុងហេតុការណ៍ បញ្ជាក់ថា មុនពេលឈានដល់ការបង្ក្រាបនេះ ក្រុមហ៊ុន ដាណា ទ្រី បានណែនាំដល់ម្ចាស់ទីតាំងខាងលើ អោយបញ្ឍប់សកម្មភាពក្លែងម៉ាកផលិតផលNNPយកទៅចែកចាយ។ ប៉ុន្តែ ម្ចាស់ទីតាំងមិនអនុវត្តតាម ហើយនៅតែបន្តចែកចាយ ទើបក្រុមហ៊ុនដាណាទ្រី ប្តឹងទាមទារសំណង១០ម៉ឺនដុល្លារ និងឈានដល់បង្ក្រាបបែបនេះ។

ជាមួយនឹងការឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំង សមត្ថកិច្ចបានដកហូតផលិតផលក្លែងម៉ាករួមមាន៖ សេរ៉ូមបន្តក់លាបមុខចំនួន០៤ដប ឡេលាបខ្លួនចំនួន ២៥កំប៉ុង ម្សៅបំបាត់មុនការពារកំដៅថ្ងៃចំនួន ២៤៣ ក្រឡតូច សាប៊ូដុសខ្លួនចំនួន០៦ដប សាប៊ូលាងមុខ ០៥ដប និងឡេលាយគ្មានម៉ាកចំនួន១០៣កំប៉ុង។

ចំពោះម្ចាស់ទីតាំងចែកចាយ ដែលឃាត់ខ្លួននោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា នឹងអប់រំណែនាំធ្វើកិច្ចសន្យា ឬត្រូវបញ្ជូនទៅតុលាការយ៉ាងណានោះទេ ព្រោះកំពុងសាកសួរនៅឡើយ៕SRP