
ខេត្តកំពង់ចាម៖លោកតា ពេញ ម៉ៅ អាយុ៩៣ ឆ្នាំជាទុរគតជន គ្មានទីពឹង រស់នៅក្នុងផ្ទះខ្ទមចាស់មួយខ្នង ក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប៉ុន្តែជាអកុសល ខ្ទមរបស់លោកតា ទទួលរងគ្រោះអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈពេលលោកតាដាំបាយ ហើយខ្យល់ឆាបជញ្ជាំង។
ដោយមើលឃើញនូវការលំបាកនេះ លោក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា នៅរសៀលថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២១នេះ បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌ នាំយកអំណោយទៅប្រគល់ជូនលោកតា ពេញ ម៉ៅ ដើម្បីសម្រួលក្នុងជីវភាពបានមួយរយៈ។
អំណោយដែលបានផ្តល់ជូនគ្រួសារនេះរួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំជូនលោកតាដើម្បីសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់។ សព្វថ្ងៃនេះ លោកាតា ពេញ ម៉ៅ មានសុខភាពកាន់តែទ្រុឌទ្រោម ពុំអាចធ្វើការងារអ្វីបានឡើយ ដោយរស់តែម្នាក់ឯង ទើបអ្នកជិតខាងរស់នៅក្នុងមូលដ្ឋានក្បែរគ្នា មានចិត្តអាណិអាសូរជួយចិញ្ចឹមអោយបាយទឹកលោកតាហូបប្រចាំថ្ងៃ ពេលខ្លះគាត់ បានទៅជួយការងារ នៅឯវត្តក្នុងភូមិផងដែរ៕SRP