អភិបាលខេត្តកំពង់ចាម​ អរគុណសប្បុរសជន ឧបត្ថម្ភថវិកា និងសម្ភារ ចូលរួមទប់ស្កាត់ ជំងឺកូវីដ

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តបានអរគុណ ចំពោះសប្បុរសជន ក្នុងការឧបត្ថម្ភថវិកា និងសម្ភារ ដេីដេីម្បីចូលរួម ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ជំងឺកូវីដ-១៩។​

លោកថ្លែងអរគុណ នៅថ្ងៃទី១៧ ខែមីនា ព្រឹកមិញនេះ ក្នុងពេលក្រុមហ៊ុនខ្មែរភូលវែលហ៊្វែរឡូតធេីរី ខូ​ អិលធីឌី​ បានជួយ​ឧបត្ថម្ភ​ ​ម៉ាស​ ចំនួន​២៥០០០​ម៉ាស​ .ក្រុមហ៊ុនដី​ឡូត៍អានសំណាងបឹងស្នាយ​ ជួជួយឧបត្ថម្ភថវិកាចំនួន២លានរៀល. លោកស្រី​ ជ័យ​ ហ៊ុយឡេង​ ជួយ​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ ចំនួន​១០០យួរ​ និង​ទឹក​ផ្លែឈើ​ ​១០កេស​ .លោកជំទាវ​ ម៉ែន​ ស្រីពៅ​ ជួយ​ឧបត្ថម្ភ​ មី​ ចំនួន​៩កេស​ ទឹក​ស៊ីអ៉ីវ ៨យួរ​ និងទឹកបរិសុទ្ធចំនួន១០កេស។

ក្នុងឱកាសនេះដែរ លោក អ៊ុន​ ចាន់ដា​ ក៏បានធ្វើកាបែងចែកម៉ាស ទាំងនោះទៅឲ្យមន្ត្រីពាក់ព័ន្ធ និង​ក្រុម​យុវជន​ស្រលាញ់​សន្តិភាព​ សម្រាប់​យក​ទៅ​ចែក​ជូន​ ប្រជាពលរដ្ឋ នៅ​តាម​ផ្សារ​ នៅ​តាម​ទីសាធារណៈ​​ ឬនៅ​តាម​តំបន់​ទីប្រជុំជន​នានា​ ដេីម្បី​ពញ្ញាក់​ស្មារតី​ រំលឹក​ដាស់តឿន​ ​ដល់​ពលរដ្ឋយើង ឲ្យ​មាន​ការ​ពាក់​ម៉ាស់ជាប្រចាំ ​កុំបី​មាន​ការ​ធ្វេសប្រហែស។ ដោយឡែក​សម្ភារគ្រឿងហូបចុកទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​មណ្ឌល​ចក្តាឡឺស័ក​ក្នុង​ខេត្ត​ ដើម្បី​ទំនុកបម្រុង​ដល់​ពលករ​ចំណូលស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​។

អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​ក្រុម​ការងារ​ឲ្យ​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ រំលឹកដល់ពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ ​ឲ្យ​មានការ​ចូលរួម​អនុវត្ត​តាម​កន្លង​ថ្មី​ គឺ​ត្រូវ​ការពារ​ ដោយ​មាន​ការ​ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល​ និង​រក្សាគម្លាតសុវត្ថិភាពសង្គម​ ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ​ និង​កុំបី​ចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល​ កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ​ និង​កុំប៉ះពាល់គ្នា​៕​SRP